ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣៥រូប។ ក្នុងនោះ មានមួយរូប គឺនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អត្តលេខ ០៧៧១ ត្រូវបានដាក់ឲ្យចូលនិវត្តន៏ក្នុងមុខងារសាធារណៈ ដោយរក្សាមុខតំណែងនយោបាយនៅដែដល។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទើបតែត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ តាមសំណើទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
មុនទទួលតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន៕
អត្ថបទ៖ អក្ខរា