នៅកំឡុងសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន០៩ករណី។
ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។
ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕