មិនគួរឱ្យជឿក្រោយផ្សះផ្សារចំណងស្នេហ៍ជិត ១០ ឆ្នាំងឡើងវិញ លោក យ៉ែម សំអូន និង យ៉ាន លីនដា ដឹកដៃគ្នាចេញផ្អែមស្នេហ៍ទៅ កាណាដា 

ស្របពេលដែលបង្ហាញពីទំនាក់ទំនងល្អនិងគ្នាឡើងវិញរវាងតារាចម្រៀងលោក យ៉ែម សំអូន និង យ៉ាន លីនដា ឡើងវិញ ស្រាប់តែអ្នកទាំងពីរបានប្រកាសនិងត្រៀមដឹកដៃគ្នាចេញទៅប្រទេស កាណាដា រួមគ្នា ដើម្បីសម្តែង និង ពង្រឹងទំនាក់ទំនងអ្នកទាំងពីរឱ្យកាន់តែរឹងមាំឡើងវិញ បន្ទាប់ពីបែកផ្លូវគ្នាអស់ពេលជិត ១០ ឆ្នាំ ។

បន្ទាប់ពីឃើញលោក យ៉ែម សំអូន បង្ហាញពីការត្រូវរ៉ូវគ្នាជាមួយអ្នកនាង យ៉ាន លីនដា ឡើងវិញ បានធ្វើឱ្យមិត្តរួមអាជីពសម្តែងនូវការរីករាយ និង សាទរចំពោះអ្នកទាំងពីរជាខ្លាំង រហូតមានអ្នកខ្លះបានសំណូមពរឱ្យអ្នកទាំងពីររៀបចំពិធីមង្គលការឡើងវិញទៀតផង ។ 

ទោះជាយ៉ាងនេះក្តីលោក យ៉ែម សំអូន នៅពុំទាន់និយាយពីរឿងនោះនៅឡើយទេ ប៉ុន្តែលោកបានត្រឹមតែបង្ហាញនូវការពេញចិត្ត ការស្រឡាញ់ ថែមទាំងបានទិញកាដូសម្រាប់អតីតភរិយារបស់ខ្លួនឡើងវិញ​ បន្ទាប់ពីបានបែកគ្នាអស់ពេលជិត ១០ ឆ្នាំ ។ 

ទន្ទឹមនិងការត្រូវរ៉ូវគ្នាឡើងវិញនេះ លោក យ៉ែម សំអូន ក៏ត្រៀមដឹកដៃអ្នកនាង យ៉ាន លីនដា ចេញទៅសម្តែងនៅប្រទេស កាណាដា រួមគ្នាផងដែររួមជាមួយកូនស្រីបណ្តូលចិត្ត ។ គម្រោងចេញទៅក្រៅប្រទេសលើកនេះ ក្រៅពីការសម្តែង លោក យ៉ែម សំអូន ក៏ចង់ពង្រឹងទំនាក់ទំនងលោក និង អតីតភរិយាឡើងវិញដែរ ដើម្បីកូនស្រីជាទីស្រឡាញ់របស់ខ្លួន ។ ដោយលោកបានព្រលយពាក្យថា សង្ឃឹមថា អ្វីៗនឹងកាន់តែល្អប្រសើរ  ៕