រដ្ឋមន្ត្រី ៤រូប រួមមាន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីពិនិត្យមើលពីស្ថានភាពទូទៅនៅជុំវិញតំបន់បឹងទន្លេសាប។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានចុះពិនិត្យមើលតំបន់អភិរក្ស និងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងភូមិសាស្រ្តខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕