រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថ្មីៗនេះ ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។
រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រលប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនិងពុំយកទោសពៃបងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុកបម្រុង។
បើតាមរដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូនដើម្បីកេងចំណេញនយោបាយ។ មានតែអាជ្ញាធរដែនដីទេដែលអាចជួយបងប្អូនពិតប្រាកដ៕