សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
ការដាក់លិខិតលាឈប់របស់សម្ដេចតេជោគឺធ្វើឡើង ក្រោយពីសម្ដេចបានប្រកាសលាឈប់នៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា បន្ទាប់ពីបំពេញភាកិច្ចការងារនៅរដ្ឋសភាអស់ពេលជាងពាក់កណ្ដាលជីវិត រាប់ចាប់ពីដំណាក់កាលទី១ ពីខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤៕