កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជូនតាមសំណូមពរចេញបទចម្រៀងប្រពៃណី « មហាសង្រ្កាន្តឆ្នាំថ្មី »ជូនបងប្អូនរាំលេងកម្សាន្តក្នុងឱកាសឆ្នាំថ្មី ! 

ដើម្បីតម្រូវចិត្តអ្នកគាំទ្រ និងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានងាកមកចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « មហាសង្រ្កាន្តឆ្នាំថ្មី » ដើម្បី រាំលេងកម្សាន្ត និង អបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ 

MV ចម្រៀង « មហាសង្រ្កាន្តឆ្នាំថ្មី » បានចេញជាផ្លូវការហើយនៅលើផេក ហ្វេសប៊ុក យូធូប និង Tiktok របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា កាលពីព្រឹកមិញនេះ ទាំងការសម្តែង ការស្លៀកពាក់ និងអត្ថន័យនៃបទចម្រៀង នៅក្នុង MV ចម្រៀងមួយបទនេះពិតជាទាក់ទាញខ្លាំងណាស់ គឺសមទៅនិងសម័យកាល ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា « ជូនតាមសំណូមពរហើយបទ«មហាសង្ក្រាន្តឆ្នាំថ្មី»សូមបងៗបណ្ឌិត អ្នកព័ត៌មាន mmo ដូចជាបងប្អូនដែល អះអាង តាំងខ្លួនជាអ្នកស្រឡាញ់បទបែបប្រពៃណីបុរាណ ពេលនេះជួយចុះផ្សព្វផ្សាយវប្បធម៌ខ្មែនឹងស៊ែរអោយបានគ្រប់ៗគ្នាឲ្យបាន1Mក្នុងមួយថ្ងៃឡើងដើម្បីវប្បធម៌ខ្មែរយើងសូមអរគុណ »។ 

បន្ថែមពីនេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ថែមទាំងបាននិយាយថា « ថ្ងៃនេះចេញ..បទថ្មីជាបទថ្មីបែបប្រពៃណី«មហាសង្ក្រានឆ្នាំថ្មី»ខ្ញុំបាទតែងតែបានច្រៀងបទចម្រៀងបែប«បុរាណចំបុរាណ»នឹងបទ«សម័យចំសម័យ»ជាច្រើនបទមកហើយដែរ ព្រោះចង់អោយបងប្អូនពូមីងស្វែងយល់អោយច្បាស់ជៀសវាងការភាន់ច្រឡំប្រភេទចម្រៀងទាំងពីរទំរង់នេះ «បុរាណជាវប្បធម៌ដ៏ផូផង់របស់ដូនតា យើងត្រូវរក្សារ» «សម័យយើងត្រូវធ្វើយ៉ាងណាអោយទាន់ទីផ្សារជាសកល» ហើយខ្ញុំក៏ដឹងដែលថាមានបទចម្រៀងខ្លះក៏មិនអាចតម្រូវចិត្តពូមីងបងប្អូនបានគ្រប់គ្នាឡើយតែខ្ញុំនៅតែប្រឹងប្រែងខំធ្វើយ៉ាងណាអោយល្អទៅតាមអ្វីដែលអាចធ្វើទៅបាន ប៉ុន្តែខ្ញុំសូមអធ្យាស្រ័យផងចុះទោះយ៉ាងណាក៏ដោយក៏ខ្ញុំបាទបានតាំងចិត្តហើយថាខ្ញុំមិនច្រៀងចម្រៀងបែប contentណាដែល «ជេរប្រមាថនិងហែកហួរគ្នាដែលនាំគំរូមិនល្អដ៏សង្គដើម្បីយកល្បីជាដាច់ខាត់»ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ » ។ 

គ្រាន់តែឃើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញបទចម្រៀងប្រពៃណីនេះភ្លាម សន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេ ដូចទស្សនិកជនដឹងស្រាប់ហើយថា លោក ខមេរៈ សិរីមន្ត ជាតារាចម្រៀងមួយរូបដេលមានទឹកដមសម្លេងល្អ មិនថាបទចម្រៀង មនោរសញ្ចេតនា បទចម្រៀងញាក់កន្រ្តាក់អាមរ្មណ៍ ឬបទចម្រៀងប្រភេទណាទេ គឺលោកអាចច្រៀង និងបត់បែនបានតាមសភាពការ ជាក់ស្តែងដូចបទចម្រៀង « « មហាសង្រ្កាន្តឆ្នាំថ្មី » ជាដើម… ស្តាប់ហើយ គឺពិតជាចង់រាំលេងកម្សាន្តជួបជុំបងប្អូនញាតិមិត្តតាមទីជិតទីឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ យើងនេះណាស់ ។ តោះទៅទស្សនា MV ចម្រៀង « មហាសង្រ្កាន្តឆ្នាំថ្មី » ទាំងអស់គ្នា ៕