កញ្ញា ឡុង លក្ខិណា ដៀមដានលោក ជុំ លីណូ យ៉ាងឆ្ងាញ់ដៃតែម្តងលើកនេះនៅក្នុង MV ចម្រៀង« ស្អប់រុយ » ! 

កញ្ញា ឡុង លក្ខិណា បានដៀមដានលោក ជុំ លីណូ យ៉ាងឆ្ងាញ់ដៃតែម្តងនៅក្នុង MV ចម្រៀង « ស្អប់រុយ » របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា សូម្បីតែអ្នកតាមដានក៏បានលាន់មាត់សរសើរថា អ្នកនិពន្ធបទចម្រៀងនេះ ចេះនឹកឃើញចំណងជើងដ៏ប្លែក និង បង្កប់ដោយអត្ថន័យមួយបទនេះសម្រាប់រាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ 

ដូចទស្សនិកជនបានឃើញស្រាប់ហើយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដើម្បីទុកជាកាដូ សម្រាប់បងប្អូន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រាំលេងកម្សាន្ត ប៉ុន្តែសម្រាប់ MV ចម្រៀង « ស្អប់រុយ » កាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងក្រោយពីឃើញចំណងជើងហើយ ក៏ចង់ដឹងថា តើអ្នកនិពន្ធចង់និយាយពីអ្វីនៅក្នុងបទចម្រៀងមួយបទេនេះ ? 

តាមពិតបទចម្រៀង « ស្អប់រុយ » គឺមិនបាននិយាយពីអ្វីឆ្ងាយនោះទេ គ្រាន់តែជាបទចម្រៀងឆ្លើយឆ្លងគ្នារវាងកញ្ញា ឡុង លក្ខិណា និងលោក ជុំ លីណូ ដើម្បីច្រៀងដៀមដានគ្នាលេងតែប៉ុណ្ណោះ តែក្នុងបទចម្រៀងនេះមើលទៅកញ្ញា ឡុង លក្ខិណា បានដៀមដានលោក ជុំ លីណូ យ៉ាងឆ្ងាញ់ដៃតែម្តង ចំណែកលោក ជុំ លីណូ វិញក៏មិនចាញ់កញ្ញា ឡុង លក្ខិណា ដែរ គឺលោកបានច្រៀងឆ្លើយឆ្លងទៅកញ្ញា ឡុង លក្ខិណា វិញសប្បាយរីករាយតែម្តង ។ 

បទចម្រៀង « ស្អប់រុយ » គឺនិពន្ធ Melody និង ទំនុកច្រៀងដោយ សុន រដ្ឋា និង និពន្ធបទចម្រៀងដោយ ឃ្លាំង កុម្ភះ ។ មហាជនបានផ្ទុះការសរសើរខ្លាំងថា អ្នកនិពន្ធបទចម្រៀងនេះពិតជាពូកែមែនដែលចេះរកឃើញចំណងជើងបទចម្រៀងដ៏ទាក់ទាញ និង ប្លែកពីគេបែបនេះ ។ 

កញ្ញា ឡុង លក្ខិណា និង លោក ជុំ លីណូ ពិតជាសម្តែងបានយ៉ាងល្អក្នុងបទចម្រៀង « ស្អប់រុយ » រួមគ្នាចាលើកដំបូងនេះ ។ តោះទស្សនា និង រាំលេងកម្សាន្តជាមួយបទចម្រៀង « ស្អប់រុយ » ទាំងអស់គ្នា ថា ប្លែក និងគួរឱ្យចាប់អារម្មណ៍កម្រិតណា ?៕