ដំណឹងល្អសម្រាប់ Fan Fan ! តារាចម្រៀងបងប្រុសធំ សុវត្ថិ មុនីវណ្ណ និងប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ ​ត្រៀមច្រៀង Fit រួមគ្នាលើកដំបូងនៅក្នុងទ្រនំតែមួយ ! 

ពេលនេះតារាចម្រៀងបងប្រុសធំ សុវត្ថិ មុនីវណ្ណ និង ប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ មានដំណឹងល្អសម្រាប់ ហ្វេនហ្វេន ទាំងអស់គ្នា ជាក់ស្តែង គ្រាន់តែតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ប្រកាសចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ភ្លាម ស្រាប់តែតារាចម្រៀង សុវត្ថិ មុនីវណ្ណ ដែលជាត្រូវបងប្រុសធំ ប្រកាសថា នឹងច្រៀង Fit ជាមួយប្អូនប្រុស ដើម្បីបង្កើតព្រឹត្រ្តិការណ៍ថ្មី និង ជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះភ្លាម ។  

តារាចម្រៀង សុវត្ថិ មុនីវណ្ណ បានឱ្យដឹងនៅក្នុងពិធីចុះហត្ថលេខា តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា កាលពីពេលថ្មីៗនេះថា លោក ពិតជាសប្បាយរីករាយណាស់ដែលប្អូនប្រុសពៅរបស់ខ្លួន បានក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាតា រួមជាមួយខ្លួននិងលោកឪពុក ។ មិនត្រឹមតែប៉ុណ្ណោះលោកមានគម្រោងការងារជាច្រើនផ្សេងទៀតដែលត្រូវធ្វើជាមួយប្អូនប្រុសខ្លួនក្នុងពេលឆាប់ៗខាងមុខ ។  

តារាចម្រៀង សុវត្ថិ មុនីវណ្ណ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីលោកបានចេញនូវMV ចម្រៀងថ្មីមួយដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ ដែលមានចំណងជើងថា « នាងអើយ » ហើយឆាប់ៗខាងមុខលោកត្រៀមនឹងចេញបទចម្រៀងចំនួន ៣​ បទបន្ថែមទៀតដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ ដោយបទចម្រៀងទាំង ៣ បទនេះគឺជាប្រភេទបទចម្រៀងបែប Hip Hop បូកជាមួយភ្លេងបុរាណ ពិតជា ប្លែក និងគួរឱ្យចាប់អារម្មណ៍ណាស់  ។

ស្របពេលដែលកំពុងតែត្រៀមចេញនូវបទចម្រៀងថ្មីៗជាបន្តបន្ទាប់នោះ តារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏បានប្រកាសថា ខ្លួននឹងច្រៀង Fit ជាមួយប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ ផងដែរ តែបទចម្រៀងនោះជាប្រភេទបទចម្រៀងបែបណានោះ គឺលោកមិនទាន់ដឹងទេ ពីព្រោះលោកចង់លាក់ទុក Surprise អ្នកគាំទ្រ ។ 

នេះជាដំណឹងល្អសម្រាប់ ហ្វេនហ្វេន ដែលស្នេហាវិស័យចម្រៀងក៏ដូចជាអ្នកដែលស្រឡាញ់និងគាំទ្រតារាចម្រៀង ត្រកូល « សុវត្ថិ » ដូច្នេះកុំភ្លេចតាមដានបទចម្រៀងថ្មីរបស់តារាចម្រៀងបងប្អូនទាំងពីររូប ដែលត្រៀមនឹងចេញរួមគ្នានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ៕