ជនសង្ស័យចំនួន ៧៥ នាក់ (ស្រី ០៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់(ស្រី ១នាក់) ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៧នាក់(ស្រី ២នាក់) ប្រើប្រាស់ ៩ករណី ឃាត់ ៣៩នាក់(ស្រី ៤នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១០៨,០៦ក្រាម។ មេតំហ្វេតាមីន(Wy) = ០,១៨ក្រាម។
លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៖ Police: ១៣អង្គភាព ក្នុងនោះ ១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ០,៧៧ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៣៦,៦៨ក្រាម។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤១,៩៩ក្រាម។ ៥ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,០៦ក្រាម និង Wy ០,១៨ក្រាម។ ៦ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៩ក្រាម។ ៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៣ក្រាម។ ៨ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៨៩ក្រាម។ ៩ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់។ ១០ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។ ១១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ៣,៦០ក្រាម។ ១២ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,៨២ក្រាម។ ១៣ / ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
PM : ៣អង្គភាព៖ ១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៩ក្រាម។ ២ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៤៦ក្រាម។ ៣ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៧០ក្រាម៕