អតីតតារាចម្រៀងរ៉េប ឌីជេ ក្តិប បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការស្វែងរកប្រាក់មកផ្គត់ផ្គង់ជីវភាពដោយមិនលើកដៃសុំជំនួយពីអ្នកដទៃនោះឡើយបើទោះបីខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ ព្រោះមិនចង់ឲ្យគេមើលងាយអ្នកសិល្បៈនៅពេលធ្លាក់ខ្លួនលើកដៃសុំជំនួយពីសប្បុរជន។
ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឌីជេ ក្តិប បានសរសេរថា ដោយសារតែធ្លាប់លឺគេដៀលថាពួកអាអ្នកសិល្ប:ឲ្យតែពួកវាធ្លាក់ខ្លួនគឺដឹងតែលើកដៃសុំលុយពីសប្បុរសជនហើយទើបធ្វើអោយខ្ញុំតាំងចិត្តថាទោះងាប់ក៏មិនលើកដៃសំពះសុំលុយពីមហាជនដែរ (ខ្ញុំសុខចិត្តដើរទៅលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងរហូតមានការងារធ្វើ)ហើយពេលខ្ញុំធ្វើការបើបងប្អូនអោយលុយធីបគឺខ្ញុំទទួលយកដោយក្តីរីករាយនិងភាពសប្បាយចិត្ត ព្រោះវាជាលុយដែលកើតចេញពីកំលាំងញើសឈាមខ្ញុំ(អរគុណមនុស្សល្អគ្រប់គ្នា).។
លោកពន្យល់ថា ដូចនេះ! មុនជួយបងប្អូនត្រូវគិតថា”ម្នាក់១$ប្រជាជនយើងមាន១៦លាននាក់ជាង(អុីចឹង!១៦លាននាក់ស្មើ១៦លាន$ បាត់ទៅហើយ)_ដូច្នេះ!សូមកុំបណ្តោយឲ្យជំនួយរបស់បងប្អូនក្លាយជាមុខរបរនៅក្នុងជំនួញរបស់ក្រុមមនុស្សដែលយកសប្បុរសធម៌ធ្វើជាមុខរបររកសុីឲ្យសោះ។