ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។
ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន ១០ក្រុម កម្លាំង សរុប ៦២៧នាក់ ក្នុងនោះ៖ អភិបាលរងខេត្តពោធិ៍សាត់ ២នាក់ មន្ត្រីរដ្ឋបាខេត្តពោធិ៍សាត់ ១៣នាក់ មន្ត្រីរដ្ឋបាលស្រុក ៣៦នាក់ កម្លាំងនគរបាល ២៦៨នាក់ កម្លាំងកងរាជអាវុធហត្ថ ១៨២នាក់កម្លាំងប្រតិបត្តិការសឹករង ២៥នាក់ មន្ទីរជំនាញ បរិស្ថាន មេព្រៃ ២២នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ នាយប៉ុស្ដិ៍ មេភូមិ ប្រជាការពារ ៥៧នាក់ មធ្យោបាយគោយន្ត ម៉ូតូ កាមេរ៉ាដ្រូន អាវុធ អាយកូម និងទូរស័ព្ទដៃ។
គោលដៅចុះបង្រ្កាប៖ ក្រុមទី១៖ ចំនុចខ្នង១៦ ភូមិឯកភាព ឃុំថ្មាដា។ ក្រុមទី២៖ ចំណុចខ្នងភ្នំប្រើស និងចំណុចអូរត្រកួន ភូមិក្រពើពីរក្រោម ឃុំក្រពើរពី។ ក្រុមទី៣៖ ចំណុចអូរ១ និងចំណុចអូរ២ ភូមិដីខ្មៅ។ ក្រុមទី៤៖ គោលដៅបង្ក្រាបទី១៣ ភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គោលដៅបង្ក្រាបទី៩ ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមទី៥៖ គោលដៅទី៣ ចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ។ ក្រុមទី៦៖ ភូមិកុំប៉ង (ជួរជើងភ្នំ១៥០០) ឃុំអន្លង់រាប។ ក្រុមទី៧៖ ចំណុចក្រោយលោកតាគ្រី, ខាងលិចលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ និងចំណុចកំប៉ុងត្រីខ,ជ្រៃរុំ, ទ្រនាប់ក្រូចឆ្នាំ ភូមិអូរធំ។ ក្រុមទី៨៖ ចំណុចស្រែយក្ស ភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែល និងចំណុចខ្នងភ្នំព្រះអាទិត្យ ឃុំក្រពើរពីរ។ ក្រុមទី៩៖ -ចំណុចវាលព្រាល កោះទូ ខ្នងយាយស្រី ភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ។ ចំណុចផ្តៀកធំ ដំណាក់ធ្នុងក្រោម អូរឬស្សី និងដំណាក់ធ្នុងលើ ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណុចរណ្តៅដី វាល១ វាលស្រែត្រាច ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងក្រុមទី១០៖ ចំណុចអូរទី២ ដល់ជើងភ្នំសុគុណ ភូមិមន្ទីរពេទ្យ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សកម្មភាព និងលទ្ធផលសម្រេចបាន៖ ឃ្លុំដីទុកបាន ២,២៥៩.១ហិកតា, បានដកហូតម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង ,កាំបិតកកុក ៦ដើម , រណារយន្ត ១គ្រឿង , អាគុយ៖ ៤ធុង , តាបឈូសឈើ ១គ្រឿង , ផាលគាស់ដំឡូង ១គ្រឿង , កន្ទុយរ៉ឺម៉ក ១គ្រឿង , ស៊ីទែនទឹកចំណុះ៥០០លីត្រ ចំនួន១, ធុងទឹកចំណុះ ៥០០លីត្រ ចំនួន១ , ម៉ាស៊ីនខួងបង្គោលរបង ១គ្រឿង។ ក្នុងនោះបានរឹបអូស វត្ថុតាង ផ្ទះប្រក់ស័ង្កសី ៥ម X ៦ម ចំនួន ២ខ្នង , ផ្ទះប្រក់ស័ង្កសី ៣ម X ម៤ ចំនួន ២ខ្នង , ផ្ទះប្រក់ស្បូវ ៤ម X ៥ម ចំនួន ២ខ្នង , ខ្ទមប្រក់តង់ ៣ម X ៤ម ចំនួន ៩ខ្ទម , រោងប្រក់ស្លឹក ២ខ្នង , រោងតង់កៅស៊ូ ៣ខ្នង , ម៉ាស៊ីត្រង់ស៊ីន័រ ២គ្រឿង , ដំឡូងមី ចំនួន ៤៧០៩បាច់ , ដើមចេក ២៤៦គុម្ព , ដូង ៣៤៩ដើម , ក្រូច ៤៨៧ដើម , ម្កាក់ ២០ដើម , ធុរ៉េន ២០ដើម , សៅម៉ៅ ៥០ដើម , មៀន ២០ដើម , ត្របែក ៥០ដើម , ដើមល្ហុង ៤០ដើម។ អប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ ៨នាក់ និង អប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ៦គ្រួសារ៕