គណៈប្រតិភូចិនមកពីខេត្តសានទុង សម្លឹងឃើញកម្ពុជា ជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គណៈប្រតិភូចិនមកពីខេត្តសានទុង សម្លឹងឃើញកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងនាថ្ងៃទី៧ មីនា លោកស្រីប្រធានគណៈប្រតិភូ សង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ហើយសន្យាខិតខំកៀរគរវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។

ជាការឆ្លើយតប ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ថ្លែងអំណរគុណចំពោះការជឿទុកចិត្តមកលើប្រទេសកម្ពុជា និងស្វាគមន៍ការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕