អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ បានដឹកដៃស្វាមីរបស់ខ្លួនចេញទៅដើរកម្សាន្តនៅប្រទេស ថៃ យ៉ាងផ្អែមល្ហែមខុសប្លែកពីសព្វដង ។ ជាមួយនិងការចាកចេញនេះត្រូវបានអ្នកជិតស្និទ្ធ គង់ ច័ន្ទស្រីមុំ បង្ហើបប្រាប់ថា គង់ ច័ន្ទស្រីមុំ និងស្វាមី ទៅជួបគ្រូពេទ្យជំនាញរឿងយកកូនតាមបំណងប្រាថ្នា បន្ទាប់ពីនាងបានវះកាត់ពង្រើកដើមទ្រូងប្រកដដោយជោគជ័យ ។
រាល់ដងពេលដែលចេញទៅក្រៅប្រទេសម្តងៗ តារាហាយសូរ គង់ ច័ន្ទស្រីមុំ តែងតែនាំ កូនស្រីរបស់ខ្លួនទៅជាមួយមិនដែលខាន ប៉ុន្តែលើកនេះនាងសុំបែបស្វីតស្វីតជាមួយស្វាមីម្តង រហូតធ្វើឱ្យគ្រប់គ្នាច្រណែន បន្ទាប់ពីឃើញរូបភាពផ្អែមល្ហែមជាច្រើនរបស់ខ្លួនជាមួយស្វាមី ។
គង់ ច័ន្ទស្រីមុំ ក៏បាននិយាយផងដែរថា នាងចេញទៅក្រៅប្រទេសលើកនេះ ដើម្បីហាន់នីមូន ជាមួយស្វាមី ត្រៀមមានដំណឹងល្អ ។
ដំណឹងល្អដែល គង់ ច័ន្ទស្រីមុំ និយាយនោះ ត្រូវបានអ្នកគាំទ្រជាច្រើននិយាយថា គង់ ច័ន្ទស្រីមុំ ត្រៀមនឹងយកប្អូនឱ្យ ម៉ូម៉ូ ហើយមើលទៅ ។ ទោះជាយ៉ាងណាក្តី គង់ ច័ន្ទស្រីមុំ នៅពុំទាន់បង្ហាញការពិតនៅឡើយទេ ។
ដោយឡែកប្រភពស្និទ្ធជាមួយ គង់ ច័ន្ទស្រីមុំ បានបង្ហើបប្រាប់ថា បន្ទាប់ពី គង់ ច័ន្ទស្រីមុំ វះកាត់ពង្រើកដើមទ្រូងតាមបំណងប្រាថ្នារួចហើយ នាងមានបំណងយកកូនភ្លោះតាមបំណងប្រាថ្នាទៀត ដូច្នេះហើយទើបនាងចេញទៅក្រៅប្រទេស ជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដោយសង្ឃឹមថា នាងនឹងទទួលបានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខ ៕