“មិនគួរវាយតម្លៃហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ។ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយជួយទៅដល់សង្គមជាតិនាពេលកន្លងមក”។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងដំណើរការប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។
កាលគូសបញ្ជាក់បែបនេះ ក្រោយឯកឧត្តម ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ហើយក៏មាននការរិះគន់ជាបន្តបន្ទាប់ថា ដោយសារជាប្អូននាយករដ្ឋមន្រ្តី ទើបទទួលបានតំណែងខ្ពស់បែបនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា សម្ដេចធិបតីបានលើកឡើងហើយ ហ៊ុន ម៉ានី ឬមិនហ៊ុន ម៉ានី គឺក្រសួងនេះ (ក្រសួងមុខងារសាធារណៈ) ត្រូវដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ដោយហេតុថា ជាកត្តាអាទិភាពមួយធំសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើកំណែទម្រង់មុខងារសាធារណៈ៕
អត្ថបទ៖ អក្ខរា