លោក ហង្ស បឿន អតីតពលករខ្មែរធ្វើការងាររត់តុ លាងចាន នៅភោជនីយដ្ឋាន និងធ្លាប់បួសជាព្រះសង្ឃផងនោះ បានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ធំមួយនៅប្រទេសថៃ។
ជាកូនកសិកររស់នៅខេត្តតាកែវ លោក ហង្ស បឿន បានឃ្លាតឆ្ងាយពីស្រុកកំណើតមករស់នៅជាមួយម្ដាយមីងនៅខេត្តបាត់ដំបង ក្នុងឆ្នាំ ២០០២ និងបានបួសរៀនចំនួន ៧ វស្សា។
ក្រោយមកនៅឆ្នាំ ២០០៩ លោកបានធ្វើជាពលករបម្រើការងារនៅប្រទេសថៃ រហូតក្លាយជាអគ្គនាយកក្រុមហ៊ុន «ស្រឡាញ់អ្នក» ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ។
ការវិវត្តន៍ខ្លួនដ៏អស្ចារ្យនេះ ត្រូវបាន លោក ហង្ស បឿន បញ្ជាក់ថា ផ្ដើមចេញពីការតស៊ូ ព្យាយាម និងការមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងពីពលករទៅជាថៅកែក្រុមហ៊ុន តាមពាក្យមួយថា «ថ្ងៃនេះ យើងរត់តុហាង ថ្ងៃក្រោយយើងនឹងធ្វើជាថៅកែហាង»៕