ក្តៅៗ កញ្ញា ព្រះកាយច័ន្ទ ប្រកាសលាលែងតំណែង Miss Grand Phnom Penh យ៉ាងតក់ក្រហល់ ខណៈពេលស្ថាប័ន Miss Grand Cambodia ព្រមានដោយសម្តីធ្ងន់ៗទៅលើ PD ហាក់ដូចជាមានបញ្ហាផ្ទៃក្នុង ! 

ក្តៅៗ កញ្ញា ព្រះកាយច័ន្ទ បានប្រកាសលាលែងតំណែង Miss Grand Phnom Penh យ៉ាងតក់ក្រហល់ធ្វើឱ្យមហាជន សង្ស័យថាកើតចេញមកពីបញ្ហាទំនាស់ផ្ទៃក្នុង ខណៈពេលដែលស្ថាប័ន Miss Grand Cambodia បានព្រមានដោយសម្តីធ្ងន់ៗទៅលើ PD កាលពីម្សិលមិញនេះ ។ 

កញ្ញា ព្រះកាយច័ន្ទ ដែលជា Miss Grand Phnom Penh បានប្រកាសលាលែងតំណែងយ៉ាងតក់ក្រហល់នៅរសៀលថ្ងៃទី ២៤ ខែ កុម្ភះ នេះ ។ ជុំវិញនៃការលាលែងតំណែងនេះផងដែរ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងឆ្ងល់ថា តើហេតុអ្វីនៅសុខៗ កញ្ញា​ ព្រះកាយច័ន្ទ សុខចិត្តបោះបង់ក្តីស្រមៃខ្លួនចោលទាំងមិនទាន់ឡើងឆាកបែបនេះទៅវិញ ? 

កញ្ញា​ ព្រះកាយច័ន្ទ ជាបេក្ខភាព Miss Grand Phnom Penh ដែលមានភាពជឿជាក់ខ្លាំងលើសមត្ថភាពរបស់ខ្លួន ហើយនាងរំពឹងថា មកុដ Miss Grand Cambodia 2024 នេះ គឺជារបស់នាង ។ 

ក្តីស្រមៃមិនទាន់បានក្លាយទៅជាការពិតផង កញ្ញា ព្រះកាយច័ន្ទ បែរជាប្រកាសលាលែងតំណែងយ៉ាងតក់ក្រហល់ទៅវិញ ។ កញ្ញា ព្រះកាយច័ន្ទ នៅពុំទាន់ចេញមុខបកស្រាយជុំវិញការលាលែងតំណែងរបស់ខ្លួននោះទេ នាងបានត្រឹមតែនិយាយថា « សូមទោសបងប្អូនប្រជាជន ខ្មែរ » ។ 

បើតាមប្រភពព័ត៌មានពីអ្នកដែលស្និទ្ធជាមួយស្ថាប័ន Miss Grand Cambodia បានបង្ហើបប្រាប់ថា ដោយសារមានបញ្ហាផ្ទៃក្នុង ទើបកញ្ញា ព្រះកាយច័ន្ទ ប្រកាសដកខ្លួនបែបនេះ ។ 

ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី ២៣ ខែ កុម្ភះ ម្សិលមិញនេះ ស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បានព្រមានដោយសម្តីធ្ងន់ៗថា រាល់ PD ដែលបានទិញសិទ្ធតំណាងខេត្តទាំងអស់ ត្រូវបញ្ជូនបេក្ខភាពរបស់ខ្លួនមកចូលរួមប្រកួតឱ្យបានទាន់ពេលវេលា បើមានការខកខានដោយប្រការណាមួយលោកស្រីនឹងធ្វើតាមច្បាប់ ៕