ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនៅក្នុងនោះតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងមួយលីត្រ៤.៣៥០រៀល និងម៉ាស៊ូតលក់រាយ៤.៣០០រៀល ក្នុងមួយលីត្រ។
ក្រសួងថា តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១១ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឃើញថា តម្លៃប្រេងសាំង និងថ្លៃប្រេងម៉ាស៊ូតនៅកម្ពុជា បានឡើងថ្លៃ៥០រៀល ដូចគ្នា។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕
អត្ថបទ៖ រង្សី