រដ្ឋសភា គាំទ្រទាំងស្រុងលើតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី

កិច្ចប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ មានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ១១៥រូប ។ 

របៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប៖

១- ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

២- ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

៣- ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

ក្នុងសម័យនេះ បានបោះឆ្នោតគាំទ្រទាំងស្រុងលើ ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។ ការបោះឆ្នោតនេះ មានសំឡេងគាំទ្រ ១២០/១២០សំឡេង នៅក្នុងសម័យប្រជុំវិសាមញ្ញ។ 

ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតនោះគឺ ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ផងដែរ។