សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបថាមានអ្នកមកសុំច្បាប់វិនិយោគដាំកញ្ឆា ខណៈប្រទេសជិតខាងមានការដាំដើម្បីបម្រើឲ្យវិស័យសុខាភិបាល។ សម្តេចធិបតីបញ្ជាក់ថា ប្រទេសគេធ្វើជារឿងរបស់គេ សម្រាប់សម្តេច ដរាបណាសម្តេចនៅជានាយករដ្ឋមន្ត្រី សម្តេចមិនឯកភាពឲ្យមានច្បាប់វិនិយោគនេះនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា