លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា។
នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ បានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាលោកជំទាវមួយរូប ដែលទ្រទ្រង់នូវគុណវឌ្ឍិដ៏ប្រសើរថ្លៃថ្លា ហើយបានបំពេញនូវហិតានុហិតប្រយោជន៍ដ៏ឧត្តមក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ដើម្បីសុខសន្តិភាពដល់សត្វលោក។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះសារលើបណ្តាញសង្គមអរព្រះគុណ និងអរគុណដែលត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា កាលថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា