ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងលោកស្រី លី ញ៉ូវរី អគ្គនាយិការក្រុមហ៊ុន នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជប់លៀង និងផ្ដល់ពានរង្វាន់ដល់អ្នកលក់ឆ្នើមក្រុមហ៊ុនEEw9 ដែលខិតខំលក់ផលិតផលបានច្រើនជាងគេ។
កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់អ្នកលក់ឆ្នើមរបស់ក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងលក់ផលិតផលបានយ៉ាងច្រើន។ ឧកញ៉ា យឹម តាស្រង់ បានលើកឡើងថា យើងរៀបចំកម្មវិធីនៅថ្ងៃនេះគឺដើម្បីបង្កើតភាពស្និតស្នាលជាមួយតំណាងលក់របស់ក្រុមហ៊ុនទាំងអស់នៅទូទាំងប្រទេស ព្រមទាំងមានរង្វាន់មាសចែកជូនតំណាងដែលឆ្នើមរាប់សិបតម្លឹងដែលខិតខំប្រឹងប្រែងលក់ដាច់ច្រើនជាងគេ និងទិញផលិតផលពីក្រុមហ៊ុនច្រើនជាងគេ។
ជាមួយគ្នានោះលោកស្រី លី ញ៉ូវរី បានឱ្យដឹងផងដែរថា ក្រុមហ៊ុន EEw9 រៀបចំកម្មវិធីថ្ងៃនេះដើម្បីចែករង្វាន់មាសដល់តំណាងដែលឆ្នើម ហើយជាលើកទី២ដែលបានរៀបចំកម្មវិធីជួបជុំបែបនេះ។ លោកស្រីបន្ថែមទៀតថា តំណាងដែលឆ្នើមរបស់ក្រុមហ៊ុន EEw9 គិតមកដល់ពេលនេះ មានតំណាងចែកចាយឆ្នើម១៦០នាក់ហើយនៅទូទាំងប្រទេស។
សូមជម្រាបជូនថា ក្រុមហ៊ុន EEw9 គឺជាក្រុមហ៊ុនលក់ផលិតផល សម្រាប់ថែរក្សាសុខភាពបុរស-នារី និងផលិតផលអាហារបំប៉នសុខភាព ដូចជាទឹកយ៉ិនសិនជាដើម។ គោលដៅរបស់ក្រុមហ៊ុនគឺនាំយកផលិតផលដែលល្អ ហើយសម្រាប់បំពេញតម្រូវការសម្រាប់បុរស-នារី តាំងពីចុងសក់ ដល់ចុងជើង ហើយនៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានផ្ដោតទៅលើអាហារបំប៉នសុខភាព ដើម្បីជួយជំនួយសុខភាពបងប្អូនខ្មែរ ឱ្យប្រជាជនខ្មែរមានសុខភាពល្អ អាយុវែង៕