លោក តាំង សារ៉ាដា ចាប់ផ្តើមលេចចេញទាំងក្បាល ទាំងកន្ទុយច្បាស់ហើយថា ខ្លួនពិតជាកញ្ចះបរទេសដាច់ថ្លៃមែន

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ លោក តាំង សារ៉ាដា ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានពូកែប្រឌិតព័ត៌មានប្រចាំនៅស្ថាប័នព័ត៌មានខុសច្បាប់ The Cambodia Daily Khmer បានចូលរួមផ្តល់សក្ខីកម្មផ្សេងៗនៅចំពោះគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាអាមេរិក។ សក្ខីកម្មដែលអ្នកកាសែតពូកែប្រឌិតព័ត៌មានរូបនេះលើកឡើង គឺសុទ្ធតែនិយាយមិនល្អពីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយបានលើកឡើងថា ខ្លួនទទួលរងនូវការគំរាមកំហែងថែមទៀតផង។ 

លោក តាំង សារ៉ាដា បានចូលរួមផ្តល់សក្ខីកម្មជាមួយជនជាតិអាមេរិកាំងដទៃទៀតនេះ គឺដើម្បីជំរុញឱ្យតំណាងរាស្ត្រអាមេរិកធ្វើច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលបរទេស រឿងតាមធ្វើទុកបុកម្នេញពលរដ្ឋ រហូតដល់ទឹកដីអាមេរិក។ សម្រាប់អ្នកកាសែតរត់ចោលស្រុករូបនេះ គោលបំណងសំខាន់របស់គេ គឺចង់ឱ្យអ្នកតំណាងរាស្រ្ត និងគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាអាមេរិក ធ្វើច្បាប់ដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំគិតថា តំណាងរាស្រ្តអាមេរិកាំង មិនល្ងង់ដល់ថ្នាក់ទៅជឿអ្នកកាសែតដែលពូកែប្រឌិតព័ត៌មានរូបនេះទេ បើទោះពីលោក តាំង សារ៉ាដា ខំអង្វរ ខំលន់តួរ ឬលត់ជង្គង់សំពះអង្វរករគេក៏ដោយ។ 

លោក តាំង សារ៉ាដា គឺជាថ្នាក់ដឹកនាំព័ត៌មានមួយរូបដែលពូកែប្រឌិតព័ត៌មាននៅស្ថាប័ន The Cambodia Daily Khmer។ អ្នកកាសែតរូបនេះ មិនដែលនិយាយការពិតម្តងណាឡើយពីប្រទេសកម្ពុជា តាំងពីខ្លួននៅបម្រើការងារនៅវិទ្យុអាស៊ីសេរី ដែលជារោងចក្រផលិតព័ត៌មានក្លែងក្លាយដ៏សម្បូរបែប។ ព័ត៌មានដែលលោក តាំង សារ៉ាដា បានផលិត គឺមានលក្ខណៈញុះញង់ឱ្យអ្នកស្តាប់ អ្នកអានរបស់ខ្លួនស្អប់រាជរដ្ឋាភិបាល ជាពិសេស គឺគណបក្សប្រជាជនកម្ពុជា ពោល គឺអ្នកកាសែតរូបនេះ មានបំណងតែមួយគត់ គឺប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនកម្ពុជា។ 

លោក តាំង សារ៉ាដា បានអះអាងថា មានការគំរាមកំហែងលើរូបលោកពីសំណាក់អ្នកមានអំណាច ឬបណ្តាញគណបក្សកាន់អំណាចពីប្រទេសកម្ពុជា ហើយថា ខ្លួនជាអ្នកកាសែតទី១នៅបរទេសដែលរងនូវការគំរាមកំហែងបែបនេះ។ លោក តាំង សារ៉ាដា ថែមទាំងនិយាយឱ្យគេអាណិតទៀតថា ខ្លួនមានការភ័យខ្លាចពីការគំរាមកំហែងទាំងនេះ។ សួរដូចឆោតទៅចុះ បើដូចអ្វីដែលលោកអ្នកកាសែតរូបនេះលើកឡើងមែននោះ តើលោកទៅខ្លាចធ្វើអ្វី? លោកកំពុងរស់នៅស្រុកអាមេរិក ហើយកំពុងបម្រើផលប្រយោជន៍អាមេរិកយ៉ាងដាច់ថ្លៃបែបនេះ តើអ្នកណាហ៊ានទៅធ្វើអ្វីលោកបាននៅលើទឹកអាមេរិកនោះ? 

ប៉ុន្តែ លោកអាចចោទសួរអ៉ីចេះវិញថា ចុះបើពេលណាដែលលោកមកប្រទេសកម្ពុជា នោះ គឺអាចរងការធ្វើទុក្ខបុកម្នេញហើយ? ប្រទេសមានច្បាប់ គ្រួសារមានវិន័យ គ្មានអ្នកណាទៅធ្វើអ្វីលោកបានទេ បើនរណាម្នាក់ហ៊ានធ្វើផ្តេសផ្តាស គឺមិនរួចខ្លួនទេ កម្ពុជា ជាប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់ណាស់។ ប៉ុន្តែ បើសិនជាលោកបានប្រព្រឹត្តផ្ទុយនឹងច្បាប់ ប្រឆាំងប្រទេសជាតិ ប្រឆាំងផលប្រយោជន៍ប្រជាជនដែលត្រូវបានចែងកំណត់ដោយច្បាប់ គឺគ្មានអ្នកណាលើលោកនេះ អាចជួយលោកបានទេ រួមទាំងអាមេរិក ដែលម្ចាស់របស់លោកផង។ ឈប់បាន ឈប់ទៅ ឈប់លាបពណ៌គេឯង ឈប់ប្រឌិតព័ត៌មានមិនពិត ឈប់ចោទគេ ចោទឯង និងឈប់ខ្លាចស្រមោលខ្លួនឯងទៅលោក តាំង សារ៉ាដា អើយ!!!៕ 

ដោយ៖ ជម្ពូនុទ