នៅក្នុងថ្ងៃ Happy Valentine’s Day ឬថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅក្នុងឆ្នាំនេះ មានសិល្បករសិល្បការិនីជាច្រើនបានបង្ហោះរូបភាពកាដូដែលខ្លួនទទួលបានពីដៃគូ ដូចជា ផ្កាកូឡាប នាឡិកា , ចិញ្ចៀនពេជ្រ ឬរថយន្តជាដើម… ដោយឡែកពិធីការិនី និងតារាសម្តែង ណូម័រ វិញនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះ នាងបែរជាទទួលកាដូធំដីមួយកន្លែង ពីអ្នកម្តាយជាទីស្រឡាញ់ ។
តាមរយៈសារដែលពិធីការិនី និង ជាតារាសម្តែង ណូម័រ បានបង្ហោះកាលពីពេលថ្មីៗនេះថា « Happy Valentine’s Day សូមអរគុណអ្នកម្តាយ ដែលបានចែកដីស្រុកកំណើតខាងអ្នកម្តាយនៅខេត្ត តាកែវផ្លូវចូលតាមក្រាំងធ្នុងភ្នំជីសូរ ជិះពីភ្នំពេញត្រឹម30នាទី អោយកូនៗស្រីទាំងបី ម្នាក់មួយប្លង់ៗដោយឡែកកូនណូម័រ គ្មានអ្វីតបស្នងទៅវិញក្រៅពីធ្វើខ្លួនជាកូនល្អសំរាប់គ្រួសារ ព្រមទាំងឈរចាក់DJយ៉ាងសង្ហា បង្កើនភាពសប្បាយរីករាយជូនញាតិមិត្តបងប្អូន ហើយទន្ទឹមនិងនេះ ដីនេះកូនមិនលក់ដូរជាដាច់ខាត ទុកគ្រាន់ធ្វើស្រែដាំស្រូវដំណាំនិងសង់ផ្ទះបែបចំការសំរាប់លំហែ តកូនចៅតែប៉ុណ្ណោះ » ។
បន្ទាប់ពីឃើញតារាស្រី ណូម័រ បង្ហោះបែបនេះ មានសិល្បករសិល្បការិនី ជាច្រើនសរសើរថា ណូម័រពិតជាសំណាងណាស់ដែលទទួលបានកាដូធំមែនពីអ្នកមានគុណ ។ តារាស្រី ណូម័រ បាននិយាយថា នេះជាកាដូធំបំផុតសម្រាប់នាងក្នុងថ្ងៃពិសេសនេះ ចំណែក ផ្កាកូឡាប ឬ កាដូផ្សេងៗទៀត គឺមិនសំខាន់សម្រាប់នាងឡើយ ហើយនាងក៏មិនបានទទួលកាដូទាំងនោះពីបុរសណាម្នាក់ដែរ ៕