លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅលើទំព័រនារសៀលថ្ងៃទី៨កុម្ភៈនេះបានបញ្ជាក់ថា ករណីរឿងម៉ូលីកា ដែលចោទថាមន្រ្តីបូលិសចរាចរណ៍ផាកពិន័យហើយសុំលេខទូរសព្ទតេឆាតញ៉ែនោះ គឺមិនមែនជាជនរងគ្រោះឈ្មោះម៉ូលីកានោះទេជាការប្រឌិតរឿង( Fake Account) មិនមែនជារឿងពិតទេ។
លោក ជួន ណារិន្ទ បញ្ជាក់ថា ទាំងនុស្សទាំងTelegram ឆ្លងឆ្លើយគឺជាបុគ្គលផ្សេងរៀបចំ។ រឿងខាងលើនេះ សូម ពុកម៉ែពូមីងបងប្អូន និងមហាជនទាំងអស់ ជូនជ្រាប ថាវាមិនពិតទេ!
ទន្ទឹមនឹងនេះលោកស្នងការរាជធានីភ្នំពេញ សំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថាបើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ (គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័នទាំងមូល)។ ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។ សូមអរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង៕