គូស្នេហ៍គូចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានដឹកដៃគ្នាទៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំមួយនៅទីនោះ តាមការអញ្ជើញរបស់ ម្ចាស់ប្រ៊េនសម្លៀកបំពាក់បំពាក់ល្បីឈ្មោះមួយកន្លែង ។
អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរងចាំមើលថា តើតារាចម្រៀង ទេព បូព្រឹក្ស និង លោក ជី ដេវីត នឹងបង្ហាញវត្តមានជាមួយនិងឈុតសម្លៀកបំពាក់បែបណាក្នុងព្រឹត្តិការណ៍ New York Fashion Week 2024 ដែលរៀបចំឡើងនៅ សហរដ្ឋអាមេរិក ក្នុងទីក្រុង ញូវយ៉ក ?
គេនៅចាំបានថា កាលពីអំឡុងខែតុលាឆ្នាំ ២០២៣ កន្លងមកនេះ ទេព បូព្រឹក្ស និង លោក ជី ដេវីត បានដឹកដៃគ្នាទៅចូលរួមកម្មវិធីបង្ហាញម៉ូដដ៏ធំមួយនៅប្រទេស បារាំង និង អ៊ីតាលី ហើយអ្នកទាំងពីរបានកម្ម៉ងនូវឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និងមានតម្លៃថ្លៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នោះ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។
ដោយឡែកនៅថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នេះ តារាចម្រៀង ទេប បូព្រឹក្ស និងលោក ជី ដេវីត បានទៅចូលរួមកម្មវិធីបង្ហាញម៉ូដ New York Fashion Week 2024 ដែលរៀបចំឡើងនៅទឹកដី សហរដ្ឋអាមេរិក ក្នុងទីក្រុង ញូវយ៉ក ។
ទាំងលោក ជី ដេវីត និង ទេព បូព្រឹក្ស បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះទៅតាមការអញ្ជើញរបស់ម្ចាស់ប្រ៊េនសម្លៀកបំពាក់ដ៏ធំមួយ ៕