សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅបុគ្គលជ្រុលនិយម បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន។ សម្តេចតេជោ បានប្រាប់បែបនេះតាមរយៈខំមិនក្នុងផេនហ្វេសប៊ុកសម្តេច ដោយសំដៅទៅគណនីហ្វេសប៊ុកមួយឈ្មោះ Shang Hai Heng។
ម្ចាស់គណនីហ្វេសប៊ុកនេះ ដែលគេដឹងថា ជាអ្នករស់នៅប្រទេសអូស្ត្រាលីបានចូលទៅខំមិនក្នុងផេកសម្តេចតេជោថា “បេីគ្មានមូលដ្ឋានច្បាប់សម្តេចអាចបង្កេីតបានតេីសម្តេចព្រោះច្បាប់នូវលេីបបូរម៉ត់សម្តេចហេីយនឹង” ក្រោយសម្តេចតេជោ បានប្រកាសថា គ្មានការយោគយល់ណាសម្រាប់មនុស្សណាក៏ដោយដែលប្រមាថមើលងាយគណបក្សប្រជាជន ឬមកលើសម្តេចតទៅទៀតទេ ដោយត្រូវរកយុត្តិធម៌សម្រាប់តាមផ្លូវតុលាការ។
សម្តេចតេជោ បានបង្ហោះសារថាសម្តេចតេជោ “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៍មានការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថមើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)”។
ភ្ជាប់នឹងសារនេះ សម្តេចតេជោបានផ្សាយសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលចាត់ទុកថា ការផ្តល់បទសម្ភាសន៍របស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដល់សារព័ត៌មាននាថ្មីៗនេះ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ អក្ខរា