បន្ទាប់ពីដើរកម្សាន្តនៅក្រៅប្រទេសជាប់ៗគ្នារួច តារាស្រីហាយសូរកូនមួយ គង់ ច័ន្ទស្រី សម្រេចចិត្តទៅវះកាត់ពង្រើកដើមទ្រូងតាមក្តីរបស់ខ្លួនដើម្បីយកហុងស៊ុយឆ្នាំថ្មី ក្រោយពីក្នុងការយកកូនភ្លោះ ។
តារាស្រី គង់ ច័ន្ទស្រីមុំ មានបំណងនិងវះកាត់កែពង្រើកដើមទ្រូងច្រើនឆ្នាំមកហើយ តាំងពីចូលក្នុងសិល្បៈ ប៉ុន្តែដោយសារស្វាមីរបស់ខ្លួនមិនអនុញាតិឱ្យនាងធ្វើការវះកាត់ នាងក៏បោះបង់គំនិតនោះចោលអស់ពេលយ៉ាងយូរ ។ ដោយឡែកថ្មីៗនេះ ស្រាប់តែ គង់ ច័ន្ទស្រីមុំ បានទៅហាងកែសម្ផស្សល្បី ល្បាញមួយកន្លែងនៅក្នុងទីក្រុង ភ្នំពេញ ដើម្បីវះកាត់កែពង្រើកតាមដើម ជាក់ស្តែងតាមរយៈរួបភាព និង វិដេអូដែលនាងទើបតែបង្ហោះកាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ។
តារាស្រី គង់ ច័ន្ទស្រីមុំ បាននិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងសម្រេចចិត្តវះកាត់ពង្រើកដើមទ្រូងនេះ គឺដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនផង និងដើម្បីយកហុងស៊ុយឆ្នាំ ២០២៤ ផង ។
ថ្វីដ្បិតតែ គង់ ច័ន្ទស្រីមុំ និយាយបែបនេះក្តី ប៉ុន្តែអ្នកស្និទ្ធជាមួយនាងលួចខ្សិបប្រាប់ថា គង់ ច័ន្ទស្រីមុំ បរាជ័យក្នុងការយកកូនភ្លោះ ដូច្នេះហើយទើបនាងសម្រេចចិត្តទៅវះកាត់ពង្រើកដើមទ្រូងដើម្បីបំពេញក្តីរបស់ខ្លួន ។ ចំណែករឿងយកកូនគឺនាងទុកមួយឡែកសិន ។
ពិតប្រាកដណាស់ គង់ ច័ន្ទស្រីមុំ ធ្លាប់បានប្រាប់ថា នាងនឹងយកកូនភ្លោះនៅក្នុងឆ្នាំ ២០២៤ បន្ទាប់ពីនាងស្បើយពីការងារ ប៉ុន្តែចូលឆ្នាំ ២០២៤ នាងបែរជារត់ទៅវះកាត់ពង្រើកដើមទ្រូងឱ្យធំទៅវិញ ជាពិសេសនៅពេលដែលវះកាត់ពង្រើកដើមទ្រូងរួច នាងកាន់តែទទួលបានការស្រឡាញ់ ថ្នាក់ថ្នមខ្លាំងពីស្វាមី និង មនុស្សជុំវិញខ្លួន ដូច្នេះហើយទើប គង់ ច័ន្ទស្រីមុំ លែងខ្វាយខ្វល់ និង គិតច្រើនពីរឿងបរាជ័យនៅក្នុងការយកកូនភ្លោះ ។
ថ្វីដ្បិតតែឆ្នាំនេះបរាជ័យក្នុងការយកកូនភ្លោះតាមបច្ចេកទេសសម័យថ្មី គង់ ច័ន្ទស្រីមុំ នៅតែរំពឹងថា នាងនឹងមានផ្ទៃពោះក្នុងពេលឆាប់ៗតាមបំណងប្រាថ្នា ៕