វិទ្យុអាស៊ីសេរី ដែលអួតអាងក្តែងៗថាខ្លួនជាវិទ្យុឯករាជ្យ ជាវិទ្យុស្រលាញ់លទ្ធិប្រជាធិបតេយ្យ ស្រឡាញ់សិទ្ធិសេរីភាពបញ្ចេញមតិ ប៉ុន្តែវិទ្យុនេះ បែរជាបំបិទសំឡេងអ្នកដែលមានមតិផ្ទុយពីខ្លួនទៅវិញ។ ជាក់ស្តែង រាល់ការផ្សាយ (live) របស់ខ្លួន ហើយប្រជាពលរដ្ឋខ្មែរដែលស្គាល់ច្បាស់ពីទង្វើរបស់វិទ្យុមួយនេះ បានចូលទៅបញ្ចេញមតិថាជាការផ្សាយសារព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ លាបពណ៌ គឺអ្នកកាន់ផេកវិទ្យុនេះ (Admin) បានបិទចោលទាំងអស់ ដោយទុកដែលក្រុមបក្សពួកគាំទ្រខ្លួនមួយក្តាប់តូចឲ្យនៅបញ្ចេញមតិតែប៉ុណ្ណោះ។
ចលនាបំបិទសំឡេងអ្នកមានមតិផ្ទុយពីខ្លួនបែបនេះ ខណៈប្រជាពលរដ្ឋខ្មែរបានយល់ច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គោរពស្រលាញ់ការដឹកនាំរបស់សម្តេចធិបតិ ហើយនៅពេលរាល់ព័ត៌មានអាស៊ីសេរីផ្សាយ ក៏ដូចជាពួកប្រឆាំងផ្សាយបំផ្លើសបំភ្លៃ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋបានចូលទៅប្រតិកម្មដោយខ្លួនឯង។ នៅពេលដែលប្រជាពលរដ្ឋចូលទៅបញ្ចេញមតិ ប្រតិកម្មក្នុងការផ្សាយ គឺត្រូវបានវិទ្យុនេះបិទចោល និងដកចេញមិនឲ្យបញ្ចេញមតិនោះទេ។
នេះហើយដែលសបញ្ជាក់ថា វិទ្យុអាស៊ីសេរី គឺគីង្គក់លក់ថ្នាំស្រែង អស់ល័ក្ខចាប់ផ្តើមធ្វើទង្វើរថោកទាប ដើម្បីនយោបាយពួកលោកខាងលិច។ វិទ្យុនេះ ស៊ីប្រាក់ខែបរទេស ផ្សាយព័ត៌មានបម្រើឲ្យជនប្រតិកិរិយា មានគំនិតបំផ្លាញដល់សុខសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា។
អតីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ហៅសវិទ្យុអាស៊ីសេរីថា “ជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ ហើយជាភាពតិរច្ឆានរបស់អស់លោកដែលបម្រើក្នុងវិទ្យុមួយនេះ”៕
អត្ថបទ៖ អក្ខរា