សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែករក្សានិរន្តរភាពដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងបំពេញបេសសកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរពេទ្យគន្ធបុផ្ផា ជាមន្ទីរពេទ្យសប្បុរសធម៌ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ដោយមិនគិតថ្លៃ ដែលមានលោកវិជ្ជបណ្ឌិត បេ អាត រិច ឈ្នឺ រ ជាស្ថាបនិក។ ប៉ុន្តែជាអកុសលលោកបានបាត់បង់ជីវិតដោយជំងឺនៅប្រទេសកំណើតរបស់លោកនាជន្មាយុ ៧១ឆ្នាំ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុន-សហគ្រាសឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃ សេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB, Bridge, Amret Microfinance និងភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។