ភ្ញាក់ផ្អើលខ្លាំង តារាសិចស៊ី ដួង ម៉ានិច្ច នឹងរៀបចំមង្គលការបែបអឺរ៉ុប និងមិនទទួលទានគ្រឿងស្រវឹង ! 

តារាសម្តែង ដួង ម៉ានិច្ច នឹងចូលរោងការជាមួយដៃគូរបស់ខ្លួននៅចុងខែ មេសា ឬ ដើមខែ ឧសភា ឆ្នាំ ២០២៤ នេះ តាមគម្រោងមង្គលការរបស់តារាស្រីរូបនេះនឹងរៀបចំឡើងតាមបែបអឺរ៉ុប នៅទឹកដីខេត្ត កំពង់សោម ជាពិសេសគឺនាងប្រកាសមិនដាក់គ្រឿងស្រវឹងក្នុងថ្ងៃជ័យរបស់ខ្លួន ។

ថ្វីដ្បិតតែ ដួង ម៉ានិច្ច ប្រកាសថានឹងចូលរោងការជាមួយដៃគូរបស់ខ្លួនឆាប់ៗក្តី ប៉ុន្តែទស្សនិកជនភាគច្រើននៅតែគិតថា មង្គលការរបស់តារាសិចស៊ីរូបនេះ គឺគ្រាន់តែជាឆាកល្ខោន នាងមិនរៀបការនោះទេ ពីព្រោះកន្លងមកធ្លាប់បែកធ្លាយរឿងបែបនេះច្រើនលើកមកហើយ នាងនៅតែមិនទាន់ដឹកដៃបុរសណាម្នាក់ចូលរោងការ ។

ដើម្បីបញ្ចប់រឿងរ៉ាវខាងនេះ តារាសិចស៊ី ដួង ម៉ានិច្ច បានចេញមុខបញ្ជាក់ជាថ្មីម្តងទៀតថា មង្គលការរបស់នាងនឹងរៀបចំឡើងនៅចុងខែ មេសា ឬ អាចនឹងដើមខែ ឧសភា ឆ្នាំ ២០២៤ នេះ ពេលវេលាកាន់តែកៀកហើយ មានរឿងអ្វីដែលនាងត្រូវលាក់បាំងនោះ ។ 

តាមរយៈរូបថត Pre Wedding ដែល ដួង ម៉ានិច្ច បានបង្ហោះកាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា ដួង ម៉ានិច្ច ពិតជាស្រស់ស្អាតសមជាមួយដៃគូរបស់ខ្លួនណាស់ ។ 

តាមគម្រោងមង្គលការបស់តារាសិចស៊ី ដួង ម៉ានិច្ច នឹងរៀបចំឡើងនៅទឹកដីខេត្ត កំពង់សោម ដោយនាងរៀបចំជាលក្ខណៈបែបអឺរ៉ុប និងអញ្ជើញមិត្តភក្តិសិល្បៈជាច្រើនចូលរួមអបអរសាទរ ។ នៅក្នុងថ្ងៃពិសេសនោះតារាសម្តែងសិចស៊ី ដួង ម៉ានិច្ច បានប្រកាសមិនដាក់គ្រឿងស្រវឹង ដើម្បីសុវត្ថិភាពភ្ញៀវកិត្តិយស ។

មិនដឹងថាមានបញ្ហាអ្វីកើតឡើងចំពោះតារាសិចស៊ី ដួង ម៉ានិច្ច នោះទេ ទើបធ្វើឱ្យនាងផ្លាស់ប្តូរចង់រៀបចំពិធីមង្គលការតាមបែបអឺរ៉ុប ខុសប្លែកពីកន្លងមកនាងចង់រៀបការតាមប្រពៃណី ខ្មែរ ?