Sad យូរហើយ វង្ស ថាណាន់ សុំដាក់ Rap  ឱ្យរញ្ជួយដីម្តង « លង់សម្រស់ »

ចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra យូរហើយតារាចម្រៀង វង្ស ថាណាន់ មិនធ្លាប់បានចេញបទចម្រៀង Rap ដើម្បីបំរើអារម្មណ៍ទស្សនិកជនឡើយ ដោយឡែកថ្មីៗនេះ វង្ស ថាណាន់ បានផ្លាស់ប្តូររសជាតិថ្មី មកច្រៀងបទចម្រៀង រ៉េប តាមសំណូមពរទស្សនិកជនឱ្យរញ្ជួយដីម្តង តើនឹងមានអ្វីកើតឡើង ? 

MV ចម្រៀង « លង់សម្រស់ » របស់តារាចម្រៀង វង្ស ថាណាន់ បានចេញជាផ្លូវការនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ នេះនៅក្នុងផលិតកម្ម Galaxy Navatra ដោយបទចម្រៀងមួយបទនេះលោក វង្ស ថាណាន់ បានផ្លាស់ប្តូររសជាតិថ្មីសម្រាប់ខ្លួនឯង ពីតារាចម្រៀងមនោរសញ្ចេតនា មកជាតារាចម្រៀង រ៉េប វិញម្តង ។ 

លោក វង្ស ថាណាន់ បាននិយាយថា « កុំអោយFan fan ថាចេញតែបទSad Sad ពេក ឥឡូវប្តូរមកស្តាប់បែប Rap ម្តង បើខុសឆ្គង សូមបងប្អូនអភ័យទោស » ។

ថ្វីដ្បិតតែទើបនឹងចេញបទចម្រៀង រ៉េប ជាលើកដំបូង ប៉ុន្តែលោក វង្ស ថាណាន់ ទទួលបានការគាំទ្រច្រើនគួរសមពីទស្សនិកជន ហើយម្នាក់ៗបានសរសើរថា លោក វង្ស ថាណាន់ ខ្លាំងមិនធម្មតាទេ ។ 

ក្រឡេកមកមើលក្រោយឆាកនៃការថត MV ចម្រៀង « លង់សម្រស់ » នេះ ទស្សនិកជនឃើញ លោក វង្ស ថាណាន់ ច្រៀងផង រាំផង មើលទៅដូចជាស្វាហាប់ និង រស់រវើក ប៉ុន្តែការពិតលោកប្រឹងប្រែងច្រៀង និង សម្តែង ទាំងជើងឈឺ ដោយសារជើងរបស់លោកនៅពុំទាន់ជាស្រួលបួលមួយរយភាគរយទេ តែដើម្បីទទួលបាន MV ចម្រៀងដ៏ល្អ និង ស្តង់ដារ លោកប្រឹងធ្វើអស់ពីលទ្ធភាព ។ តោះទៅទស្សនា MV ចម្រៀង « លង់សម្រស់ » របស់លោក វង្ស ថាណាន់ ទាំងអស់គ្នា ៕