ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រកាសពីការរកឃើញករណីជំងឺអុតស្វា ១បន្ថែមទៀតទៅលើបុរសម្នាក់ ធ្វើឲ្យកម្ពុជាមានអ្នកឆ្លងជំងឺអុតស្វាសរុប ៤ករណីហើយ។ បុរសម្នាក់ដែលត្រូវបានរកឃើញមានជំងឺអុតស្វានោះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីពេទ្យយ៉ាងត្រឹមត្រូវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវ និងក្រើនរំឭកជាថ្មីម្តងទៀតឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា។ ក្នុងករណីសង្ស័យថា មានឆ្លងជំងឺអុតស្វា ឬមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងជំងឺអុតស្វានេះ អាចទាក់ទងលេខទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕
អត្ថបទ៖ អក្ខរា