ភ្ជាប់ពាក្យមិនបានប៉ុន្មានផង ភិន សុដាលីស គ្រោងដឹកដៃគូដណ្តឹងចូលរោងការក្រោយចូលឆ្នាំ ខ្មែរ រួច ! 

ទើបតែភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃសោះ ស្រាប់តែមានលេចលឺព័ត៌មានថា មេម៉ាយកូនមួយ ភិន សុដាលីស ត្រៀមខ្លួនធ្វើជាកូនក្រមុំក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីភ្ជាប់ពាក្យរួច ។ 

ភិន សុដាលីស បានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំមកហើយ តាំងពីមានរឿងអាស្រូវស្នេហាមិនសមបំណង ដោយនាងបានងាកទៅធ្វើជាអ្នករកស៊ី និង បង្កើតមាតិកាផ្សេងៗ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។  សម្រាប់ ភិន សុដាលីស ផ្ទាល់ក៏មិនទាន់មានបំណងវិលត្រឡប់ចូលក្នុងសិល្បៈវិញនៅពេលណាមួយដែរ ដោយសារអាជីពនេះពិបាកនៅក្នុងការរកប្រាក់ចំណូល ។ 

ភិន សុដាលីស ទើបតែសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍បានប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានស្រឡាញ់គ្នាជាមួយគូដណ្តឹងអស់ពេលជាច្រើនឆ្នាំ ។ ពិធីភ្ជាប់ពាក្យរបស់នាងបានរៀបចំឡើងជាលក្ខណៈគ្រួសារ ដោយបានអញ្ជើញមិត្តភក្តិស្និទ្ធស្នាល និងបងប្អូនសាច់ញាតិប៉ុណ្ណោះចូលរួមអបអរសាទរ ដោយសារនាងត្រៀមរៀបចំពិធីមង្គលការក្នុងពេលឆាប់ៗខាងមុខ ។ 

បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារ ភិន សុដាលី បានបង្ហើបប្រាប់ថា មង្គលការរបស់ ភិន សុដាលីស គ្រោងនឹងរៀបចំឡើងបន្ទាប់ចូលឆ្នាំ ខ្មែរ រួច យ៉ាងយូរ ៣ ខែទៀត ។ 

ភិន សុដាលីស កំពុងមមាញឹកនៅក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួនដែលគ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ។ បើតាមគម្រោងនាងនិងក្រុមគ្រួសារគ្រោងរៀបចំពិធីមង្គលការដែលធំដុំ និងអញ្ជើញមិត្តសិល្បករចូលរួមយ៉ាងច្រើនកុះករ ឱ្យសមនិងកេរ្តិ៍ឈ្មោះរបស់ខ្លួន ៕