អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់)។ នេះគឺបន្ទាប់លោកនាងសំអូន បានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
អត្ថបទទាក់ទង
មន្រ្តីបូលិសជិះពីខេត្តស្ទឹងត្រែងមកដល់ខណ្ឌច្បារអំពៅ សមត្ថកិច្ចក្របួចបាន គ្រឿងញៀន ៥គីឡូ
- poth rotha
- មករា ២៩, ២០២៤
- 0
មន្រ្តីនគរបាលចរាចរណ៍ខេត្ដស្ទឹងត្រែង និងបក្ខពួក២នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតគ្រឿងញៀន៥គីឡូក្រាម ពេលសមត្ថកិច្ចឆែកអាវុធជាតិផ្ទុះ នៅមុខមន្ទីរពេទ្យជោវៃ ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពេលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការដាក់គោលដៅ រឹងបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង
ទីភ្នាក់ងារអាមេរិក កោតសរសើរកម្ពុជាលើការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ
- Phea ra
- សីហា ១៥, ២០២៣
- 0
ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមក សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលថ្មី
- Phea ra
- ឧសភា ៩, ២០២៤
- 0
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]