ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឲ្យកាសែតកម្ពុជា ដែលមានអាយុកាល ៤៥ឆ្នាំ រស់ឡើងវិញ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ។

“កាសែតកម្ពុជា” គិតមកដល់ពេលនេះ មានអាយុកាល ៤៥ឆ្នាំ ហើយ ត្រូវបានខកខានចេញផ្សាយមួយរយៈ។ តែពេលនេះ ក្រោយការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន “កាសែតកម្ពុជា“ នឹងប្រែខ្លួនស្របតាមបរិបទ ឌីជីថល ដោយត្រូវផ្សាយដោយការបោះពុម្ពផង និងអេឡិចត្រូនិចផង ជាភាសាខ្មែរ និងភាសាអង់គ្លេស៕