តារាចម្រៀងល្បីៗមកពីផលិតកម្មធំៗខុសៗគ្នាគាំទ្រពេញទំហឹងពីការលើកឡើងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត

ប៉ុន្មានថ្ងៃនេះមានរឿងរង្គោះរង្គើរខ្លាំងក្នុងវិស័យចម្រៀង បន្ទាប់ពីមានតារាចម្រៀងរ៉េបមួយរូបបានចេញមុខវាយប្រហារទៅលើតារាចម្រៀង ខេមរៈ សិរីមន្ត រហូតធ្វើឱ្យអ្នកគាំទ្រ និង តារាចម្រៀងល្បីៗមួយចំនួនចេញមុខគាំទ្រយ៉ាងពេញទំហឹងពីការលើកឡើងរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ។

ក្រោយពីមានរឿងរ៉ាវបែបនេះកើតឡើង បានធ្វើឱ្យតារាចម្រៀងលោក ខេមរៈ សិរីមន្ត បង្ហោះសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនហើយថ្មីៗនេះនេះលោកថែមទាំងបាននិយាយថា « បើសិល្បៈខ្មែរយើងមានចិត្តទូលំទូលាយដូចប្អូនប្រុសទាំងអស់គ្នា សិល្បៈ ខ្មែរ យើងនឹងរីកចំរើនទៅមុខលឿនជាក់ជាមិនខាន » ។

បន្ទាប់ពីឃើញតារាចម្រៀងលោក ខេមរៈ សិរីមន្ត ចេញសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវអារម្មណ៍ពេញចិត្ត ហើយថែមទាំងបានខមមិននូវពាក្យពេចន៍ល្អៗ និង ចូលរួមគាំទ្រលោកពេញទំហឹង ជាក់ស្តែងដូចលោក អ៊ីណូ , សុខ សីឡាលីន , ខាន់ ជេមស៌ , ពៅ ពិសិដ្ឋ , សៅ ឧត្តម , ជា វណ្ណារិទ្ធ និង នេន ទុំ ជាដើម … ។

តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ បន្ទាប់ពីលោកបានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « Call Me Papa » ៕