ភ្នំពេញ ៖ លោកស្រី អឹង ស្រីនិច្ច ម្ចាស់ហាងផ្កានាំសំណាង នំខេក & កាដូផ្លែឈើនាំសំណាង សាខា ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារសប្បុរសធម៌ បាននាំយកនូវសម្ភារៈសិក្សាមួយចំនួនធំ ទៅចែកជូនដល់ប្អូនៗ ដែលជាសិស្សានុសិស្សសាលាបឋមសិក្សាកំពង់នង់ ដែលស្ថិតនៅក្នុង ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះរួមមានសិស្សសរុបចំនួន៣៨១នាក់ សម្ភារៈដែលបានចែកជូនដល់សិស្សានុសិស្សគ្រប់រូប។
លោកស្រី អឹង ស្រីនិច្ច ម្ចាស់ហាងហាងផ្កានាំសំណាង នំខេក & កាដូផ្លែឈើនាំសំណាង សាខា ខេត្តព្រះសីហនុ បានអោយដឹងថា សម្ភារៈ ដែលយកមកចែកជូន ដល់សិស្សានុសិស្សនាពេលនេះ រួមមាន៖ កាតាបរៀនម្នាក់១ , ខោអាវសិស្សម្នាក់មួយកំប្លេ , សៀវភៅម្នាក់៣ក្បាល , ប៊ិចនិងខ្មៅដៃម្នាក់៣ដើម ,និងថវិកា ថ្នាក់ទី១ដល់ទី៣ម្នាក់៥ពាន់រៀល ថ្នាក់ទី៤ដល់ថ្នាក់ទី៦ ថវិការម្នាក់១មឺនរៀល។
ក្រៅពីនោះលោកស្រីក៏បានរៀបចំនូវសម្ភារៈគ្រឿងបរិភោគផ្សេងៗ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាកង្វះខាតផ្សេងៗចំនួន៤០គ្រួសារផងដែរ ដោយក្នុងនោះប្រជាពលរដ្ឋមួយគ្រួសារទទួលបានអង្ករមួយបាវ ចំនួន៥០គីឡូ មីមួយកេស សារ៉ុងមួយ ទឹកសៀអៀវ១ដបធំ និងថវិកា ក្នុងមួយគ្រួសារ ចំនួន១០ម៉ឺនរៀល លើសពីនេះទៅទៀត លោកស្រីក៏បានរៀបចំនូវទេយ្យទានផ្សេងៗ សម្រាប់ប្រគេនដល់ព្រះសង្ឃក្នុងទីអារាមវត្តកំពង់នង់ ផងដែរ ហើយក៏បានដំកល់ថវិកាសម្រាប់ក៏សាងសាលារៀនបន្ថែម មានការតប្រព័ន្ធទឹកស្អាត និងចាក់ដីបំពេញទីធ្លា ថវិកាដំកល់ទុកកសាងមានចំនួន៣លាន២៥ម៉ឺនរៀល។ ពិធីនេះធ្វើឡើងកាលពីថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ហាងផ្កានាំសំណាង នំខេក & កាដូផ្លែឈើនាំសំណាង សាខា ខេត្តព្រះសីហនុ មានទទួលរៀបចំផ្កា គ្រប់កម្មវិធី ដែលមានផ្កាស្រស់ ស្អាតៗ និងទទួលធ្វើនំ ខួបកំណើត មានរស់ឆ្ងាញ់ ប្រកបដោយអនា័យ គុណភាពខ្ពស់។ លោកអ្នកអាចទំនាក់ទនង តាមរយៈផេកហ្វេសបុក ខាងក្រោមនេះ ដើម្បីទទួលបាន ព័ត៌មានលម្អិតបន្ថែម ៖https://www.facebook.com/profile.php?id=61554469688141&mibextid=AEUHqQ