សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងកិច្ចការនារីតាមដានសកម្មភាពរបស់ស្ត្រីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ។ ទន្ទឹមនេះ សម្តេចធិបតី ប្រតិកម្មនឹងការហូបស្បែកជើង ដើម្បីទាញចំណាប់អារម្មណ៍តាមបណ្តាញសង្គម។ បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវយុវជន យុវតីខ្មែរ ធ្វើអ្វីកុំឱ្យហួសព្រំដែន ប៉ះពាល់ដល់តម្លៃវប្បធម៌ និងអត្តសញ្ញាណជាខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និ បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះនៅសណ្ឋាគារសុខាភ្នំពេញ៕
អត្ថបទ៖ អក្ខរា