លាក់ទុកយូរហើយតារាចម្រៀង សុវត្ថិឌី ធារិកា ទើបដាច់ចិត្តបង្ហាញមុខអនាគតស្វាមីឱ្យមហាជនស្គាល់ !

តារាចម្រៀង សុវត្ថិឌី ធារិកា ទើបតែដាច់ចិត្តបង្ហាញរូបភាពខ្លួនជាមួយអនាគតស្វាមីឱ្យមហាជនបានស្គាល់ បន្ទាប់ពីព្យាយាមលាក់បាំងអស់ពេលយ៉ាងយូរ ។ 

ពិធីមង្គលការរបស់តារាចម្រៀង សុវត្ថិឌី ធារិកា នឹងរៀបចំឡើងនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣ នៅមជ្ឍមណ្ឌល ocic  ដោយត្រៀមនឹងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ពេលនេះ សុវត្ថិឌី ធារិកា កំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ អញ្ជើញញាតិមិត្តចូលរួមក្នុងថ្ងៃពិសេសរបស់នាង ។ 

អនាគតស្វាមីរបស់ សុវត្ថិឌី ធារិកា មានឈ្មោះថា សូផានិត អ្នកទាំងពីរបានស្រឡាញ់គ្នាជាយូមកហើយ គ្រាន់តែកន្លងមក សុវត្ថិឌី ធារិកា ព្យាយាមលាក់បាំង ដោយសារតែពុំទាន់ទទួលបានភាពច្បាស់លាស់ពីគូស្នេហ៍ ។

តាមរយៈរូបភាព Pre Wedding របស់ សុវត្ថិឌី ធារិកា និងលោក សូផានិត ដែលទើបបង្ហាញនាពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ហើយម្នាក់ៗបានលាន់មាត់សរសើរថា អនាគតស្វាមី សុវត្ថិឌី ធារិកា ពិតជាស្រស់សង្ហា និង គួរឱ្យស្រឡាញ់ ដូច្នេះហើយទើបអាចចងចិត្តរបស់នាងបាន ។

ទោះបីជាបង្ហាញមុខមាត់អនាគតស្វាមីរបស់ខ្លួនជាផ្លូវការ ប៉ុន្តែ សុវត្ថិឌី ធារិកា នៅពុំទាន់បង្ហាញពីអត្តសញាណរបស់គូស្នេហ៍នាងឱ្យមហាជនដឹងលឺនៅឡើយទេ ៕