ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទំាងនេះមានទុនវិនិយោគសរុប ប្រមាណជិត៤,៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ៣០ម៉ឺនកន្លែង ។នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងនៅថ្ងៃទី៣ខែមករាឆ្នំា២០២៤នេះ។
បើយោងតាម CDC ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ៤៦% បានមកពីវិស័យនេះ។ ដោយឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ ជារួមរំហូរទុនវិនិយោគឯកជននៅឆ្នំា២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ២២% ធៀបនឹងឆ្នំា២០២២។
បើតាម CDC គម្រោងវិនិយោលគលេចធ្លោប្រចំាឆ្នាំ២០២៣រួមានបែងចែកជាពីរផ្នែកធំៗ៖ (ក)-គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនិង(ខ)គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។(ក)សម្រាប់គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះមានវិស័យកសិកម្ម និងកសិឧស្សាហកម្ម៖១)- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣លានដុល្លារអាមេរិក, ២)-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារអាមេរិក, ៣)- គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផលផ្លែចេក និងកសិដ្ឋានដំាដំណាំចេក ស្ថិតនៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ១០លានដុល្លារអាមេរិក។
វិស័យឧស្សាហកម្ម៖ ១)-គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ៩៥លានដុល្លារអាមេរិក,២)- គម្រោងពង្រីកផលិតកម្មដំឡើងម៉ូតូ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារអាមេរិក,៣)- គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡា ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាមណ១៦លានដុល្លារអាមេរិក, ៤)- គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្ទាប់បន្សំ ស្បែកជើង ស្ថិតនៅខណ្ខពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ១៣លានដុល្លារអាមេរិក,៥) គម្រោងបង្កើតរោងចក្រផលិតផលពីប្លាស្ទិក ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ១២លានដុល្លារអាមេរិក។
វិស័យទេសចរណ៍៖ ១)-គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុងក្នុងទុនវិនិយោគប្រមាណ៣៧លានដុល្លារអាមេរិក។
វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ៖១)-គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ បាវិតតាមរូបភាពសាងសង់ ប្រតិបត្តិការ ផ្ទេរ(BOT) ឆ្លងកាត់រាជធានីភ្នំពេញ កណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ១,៤ពាន់លានដុល្លារអាមេរិក, ២)-គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល អានុភាព៧០ មេហ្គាវ៉ាត់ ស្រុកមណ្ឌលសីមានិងគម្រោងសាងសាង់-ប្រតិបត្តិការ-ផ្ទេរ(BOT)ក្នុងទុនវិនិយោគប្រមាណ៤៤៧,៥លានដុល្លារអាមេរិក, ៣)-គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនី ខេត្តពោធិ៍សាត់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ១៦៣,៨លានដុល្លារអាមេរិក,៤)-គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍និងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាមទៅខេត្តក្រចេះ ក្នុងទុនវិយោគប្រមាណ៩១,២លានដុល្លារអាមេរិក,៥)-គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ៦៥,៥លានដុល្លារអាមេរិក,៦)- គម្រោងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ២៧លានដុល្លារអាមេរិក។
ខ)-ក្នុងតំបន់សេដ្ឋកិច្ចពិសេស៖១)-គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួលខេត្តក្រចេះក្នុងទុនវិនិយោគចំនួន១៣៨ លានដុល្លារអាមេរិក,២)-គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន៤០លានដុល្លារអាមរិក,៣)- គម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការនិងគ្រឿងលម្អផ្សេងៗ ធ្វើពីលោហៈនិងប្លាស្ទិកស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៩លានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គួរបញ្ជាក់ថា រំហូរទុនវិនិយោគក្នុងឆ្នំា២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត៩០% នៃទុនវិនិយោគសរុប។តែប្រសិនបើពិនិត្យមើលរបាយការណ៍គម្រោងវិនិយោគក្នុងឆ្នំា២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតំាងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្តដែលមានការអភិឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕
អត្ថបទ៖ តាកែវ