តារាស្រី ដាដាវ កំពុងរីករាយជាមួយនិងសមាជិកថ្មីបន្ទាប់ពីទទួលបានចំណងដៃដ៏ធំក្នុងជីវិត បើទោះបីជានាងនិងគូដណ្តឹងមិនទាន់បានរៀបចំពិធីមង្គលការជាផ្លូវការក្តី ។
តាំងពីភ្ជាប់ពាក្យរួចមកតារាស្រី ដាដាវ បានហៅគូដណ្តឹងរបស់ខ្លួនថា ប្តីពេញៗមាត់ ជាក់ស្តែងរាល់ពេលទៅណាមកណាអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសង ដែលធ្វើឱ្យអ្នកជុំវិញខ្លួនលាន់មាត់សរសើរគ្រប់ៗគ្នា ។
ដាដាវ កាន់តែទទួលបានសុភមង្គល បន្ទាប់ពីដឹងថាខ្លួនមានផ្ទៃពោះ ។ ពេលនេះនាងមានផ្ទៃពោះជាង ៤ ខែហើយ ដោយកូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី នាងនិងស្វាមីពិតជារីករាយជាមួយកំណើតកូននេះខ្លាំងណាស់ រហូតស្វាមីនាងមិនចង់ឱ្យនាងធ្វើការងារអ្វីទាំងអស់ ។
ទោះបីជាពេលនេះ ដាដាវ មានផ្ទៃពោះ ប៉ុន្តែរូបរាងរបស់នាងពុំមានអ្វីប្រែប្រួលទេ នាងនៅតែមានរូបរាងតូចស្រឡូន ហើយទទួលការងារក្នុងសិល្បៈដូចដើម ។ ដាដាវ បាននិយាយថា អរគុណច្រើនចំពោះបណ្តាលក្រុមហ៊ុនជាច្រើននៅតែស្រឡាញ់មិនប្រកាន់ហៅនាងធ្វើការដូចដើម ទោះបីជានាងកំពុងមានផ្ទៃពោះក្តី ៕