បន្ទាប់ពីរៀបការជាមួយបុរសអ្នកជំនូញវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តមមក តារាសម្តែង ឡុង ថាវរី បានបោះបង់អាជីពសិល្បៈចោលទាំងស្រុង ដើម្បីរកស៊ីនៅក្បែរស្វាមី ជាក់ស្តែងចុងក្រោយនេះនាងឧស្សាហ៍ចេញទៅក្រៅប្រទេស ជាមួយស្វាមី ដើម្បីជួបអ្នកជំនួញធំៗនៅក្រៅប្រទេស ។ ជីវិត ឡុង ថាវរី ក្នុងពេលនេះកាន់តែហ៊ឹហារ និង ហាយសូរជាងមុន មិនថាទ្រព្យសម្បត្តិ លុយកាក់ រថយន្ត និង ផ្ទះសំបែង គឺនាងមានសព្វគ្រប់ ។
ពេលនេះតារាសម្តែង ឡុង ថាវរី កំពុងស្ថិតនៅទឹកដី សហរដ្ឋអាមេរិក ជាមួយស្វាមីខ្លួន ដើម្បីដើរកម្សាន្ត ពង្រឹងចំណងស្នេហ៍ខ្លួននឹងស្វាមីផង និង ដើម្បីជួបពិភាក្សារឿងរកស៊ីជាមួយអ្នកជំនួញផ្សេងៗផង ។
ជូបជាមួយតារាសម្តែង ឡុង ថាវរី មុនពេលនាងចេញទៅ អាមេរិក នាងបានប្រាប់ថា នាងសម្រេចចិត្តបោះបង់អាជីពសិល្បៈចោលទាំងស្រុងហើយ ដោយសារស្វាមីរបស់នាង ចង់ឱ្យនាងងាកមករកស៊ីវិញ ទើបជីវិតមិនលំបាក ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរៀបការរួច ឡុង ថាវរី កាន់តែរីករាយជាមួយជីវិតគូរបស់ខ្លួន នាងមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីប៉ុណ្ណោះទេ នាងថែមទាំងមិនខ្វល់ពីរឿងជីវភាពដូចមុន ដោយសារស្វាមីនាងទទួលរាប់រងលើជីវិតនាងទាំងស្រុង ពីព្រោះស្វាមីនាងគឺជាអ្នកជំនួញវ័យក្មេងដែល មានទ្រព្យសម្បត្តិស្តុកស្តម ដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ។ សម្រាប់ ឡុង ថាវរី ផ្ទាល់ក៏មិនមានបំណងនឹងវិលត្រឡប់មកវិស័យសិល្បៈវិញដែរ ពីព្រោះនាងជាប់រវល់មើលការខុសត្រូវមុខរបរជាមួយស្វាមីខ្លួន ៕