សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រើប្រាស់ទិន្នន័យក្នុងការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងមានភាពត្រឹមត្រូវនាពេលអនាគត។

រាជរដ្ឋាភិបាល ក៏ប្រើប្រាស់ទិន្នន័យក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីកែសម្រួលឲ្យទាន់ពេលវេលាផង​ដែរ​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី
លទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា