សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពសាសនាតាមទីសាធារណៈ និងលើបណ្តាញសង្គម ជាពិសេសពិធីសាសនា បារមីនានា ដែលបុគ្គលមួយចំនួនកំពុងតែអនុវត្តយ៉ាងអនាធិបតេយ្យ និងមានភាពរញ៉េរញ៉ៃក្នុងសង្គម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា