សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ ត្រូវតែអនុវត្តន៍ ដើម្បីការពារធនធានធម្មជាតិ។ សម្តេចបញ្ជាក់ថា បទល្មើសព្រៃឈើ មនុស្សតិចបានផល មនុស្សច្រើនវេទនា ហើយអ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា