រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម បានជួបប្រាស្រ័យមិត្តភាពគ្នានូវចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី ស្ថិតនៅតំបន់មរកតណ កន្ទុយនាគ ខណៈបង្គោលស្ថិតនៅក្នុងតំបន់មរកតនេះ គឺជាការបង្ហាញនូវចំណងមិត្តភាពរវាងប្រទេសទាំងបីឲ្យកាន់តែរឹងធឹងបន្ថែមទៀតក្នុងកិច្ចការពារចំណុចព្រំដែនប្រទេសទាំងបី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងកិច្ចជំនួបប្រាស្រ័យមិត្តភាព ក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិលើកទី១ចំនួនបីប្រទេស កម្ពុជា ឡាវ វៀតណាមដែលហៅកាត់ថា CLVនេះ ត្រីភាគីក៏រួមគ្នាធ្វើពិធីគោរពបង្គោលព្រំដែនអធិបតេយ្យ, លាបពណ៌បង្គោល, ការធ្វើជាសក្ខីភាពក្នុងការល្បាតរួមរវាងឆ្នាំការពារព្រំដែន ប្រទេសទាំងបី និងធ្វើពិធីដាំដើមឈើជានិមិត្តរូបផងដែរ។
ក្រោយធ្វើកិច្ចជំនួបប្រាស្រ័យគ្នានៅតំបន់មរកតកន្ទុយនាគ រដ្ឋមន្រ្តីប្រទេសទាំងបី ក៏បាន អញ្ជើញពិនិត្យមើលលំហាត់សមយុទ្ធផ្នែកសុខាភិបាល របស់កងទ័ពទាំងបីលើវិធានបទ ការសង្រ្គោះគ្រោះមហន្តរាយ និងផ្នែកសុខាភិបាលនៅក្បែរតំបន់មរតកតកន្ទុយនាគ, ចូលរួមពិធីកាត់ខ្សែបូរសម្ពោធអគារវប្បធម៌ នៅភូមិកាតាផងដែរ៕