វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មត្រូវបានរៀបចំនៅប្រទេសកម្ពុជា ដែលជាកិច្ចសហការរវាងសលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI ។
ស្ថានទូតអូស្រ្តាលី បានឲ្យដឹងថា បង្គំបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ ក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវពង្រួសដ៏សមស្របមួយកំពុងត្រូវបានអភិវឌ្ឍនៅប្រទេសកម្ពុជា តាមរយៈគម្រោងរបស់មជ្ឈមណ្តលស្រាវជ្រាវកសិកម្មអន្តរជាតិរបស់ប្រទេសអូស្រ្តាលី។
ថ្មីៗនេះកិច្ចសហការរវាងសលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI បានធ្វើការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្មដ្រូន សម្រាប់ការបាញ់ថ្នាំកសិកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មនៅខេត្តព្រៃវែង និងតាកែវ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករបានរៀនសូត្រពីបច្ចេកវិទ្យាដ្រូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកំចាត់ស្មៅប្រកបដោយប្រសិទ្ធិភាពនៅក្នុងផលិតកម្មស្រូវនៅកម្ពុជា៕