រដ្ឋសភា បន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតទុកចិត្តសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៩រូប នៅព្រឹកថ្ងៃពុធទី១៣ខែធ្នូនេះ។
អង្គប្រជុំរដ្ឋសភានៅព្រឹកនេះ បានបោះឆ្នោតគាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, លោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧ រូបទៀតគឺ លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក សោម សូរីដា, លោក ហេង ស៊ីឡេង, លោក យិច សមិទ្ធិ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕