លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា 

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី កម្ពុជា បានលើកឡើងថា ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ។ 

ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៣ គឺជាព្រឹត្តិការណ៍មួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងសុខភាព ។ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី កម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទជាផ្លូវការ ការប្រកួតកីឡារាំ ជ្រើសរើសជើងឯងថ្នាក់ជាតិ ២០២៣ ក្រោមពាក្យស្លោក កីឡានាំមកនូវ សន្តិភាពនិង ការអភិវឌ្ឍ ថា ៖ ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតី មហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ដើម្បីលើកកម្ពស់ កិត្តិសព្ទកីឡា របស់ប្រទេស កម្ពុជា ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ ។ 

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៣ នេះមានកីឡាករ កីឡាការិនីសរុប ៥០ នាក់មកពី ៦ ក្លឹប ចូលរួមប្រកួតប្រជែងដណ្តើមមេដាយលើវិញ្ញាសា ២៣ ដូចជា វិញ្ញាសា រាំគូ Latin Dance និង វិញ្ញាសា Standard Dance ជាដើម ៕